កាដូថ្មីមួយទៀតមុនបុណ្យចូលឆ្នាំ! នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យកាត់ដីជាង៥០០ហិកតា​ ពីរដ្ឋប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ​ រស់នៅលើកោះរ៉ុង​ និងកោះរ៉ុងសន្លឹម

FN ៖ ជាកាដូថ្មីមួយទៀតមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យមួយដោយកាត់ដីចេញទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ ហើយប្រគល់ជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍ នៅលើកោះនេះ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចដូចតទៅ៖ មាត្រា១៖ កាត់ដីទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមការដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។ មាត្រា២៖ ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ … Continue reading កាដូថ្មីមួយទៀតមុនបុណ្យចូលឆ្នាំ! នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យកាត់ដីជាង៥០០ហិកតា​ ពីរដ្ឋប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ​ រស់នៅលើកោះរ៉ុង​ និងកោះរ៉ុងសន្លឹម